
ភ្នំពេញ៖ អ្នកម៉ាក់សម័យថ្មី ទេព បូព្រឹក្ស ហាក់បង្ហាញរូបថតជាច្រើនសន្លឹកមួយរយៈចុងក្រោយនេះ ខណៈពោះកាន់តែធំដែលកូនក្នុងផ្ទៃមានអាយុ ៧ខែហើយ។ ទេព បូព្រឹក្ស និងតារាចម្រៀងរ៉េប ជី ដេវីត បានបង្កើតចំណងស្នេហ៍នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងធ្លាប់បង្ហើបឱ្យដឹងថា ពួកគេចង់បានកូនជាយូរមកហើយគ្រាន់តែមិនទាន់ទទួលបានដូចបំណង។

ទោះជាយ៉ាងណា ពេលនេះបំណងប្រាថ្នារបស់គូស្នេហ៍ទាំង២បានសម្រេចដូចបំណងហើយដោយមានការចូលរួមត្រេកអរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ។ ទេព បូព្រឹក្ស បានប្រកាសដំណឹងនាងកំពុងពរពោះនេះកាលពីថ្ងៃទី២១ ខែតុលា កន្លងទៅដែលគិតមកទល់ពេលនេះក៏កាន់តែខិតជិតពេលវេលាដែលនាងនឹងបានឃើញមុខកូនដំបូងផងដែរ។
ទោះជាជិតគ្រប់ខែយ៉ាងណាក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែតែងខ្លួនខ្ញង់គ្រប់ពេល ជាហេតុធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ។ ចង់ដឹងថា អ្នកម៉ាក់សម័យថ្មី ទេព បូព្រឹក្ស ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕








