ចិន៖ អំឡុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះតារាចម្រៀង និងសម្តែង Jimmy Lin បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយលោកបានជិះទៅបុកបង្គោលស្ពានមួយទំហឹងរហូតឆេះរថយន្ត ប៉ុន្តែជាសំណាងដែលលោក និងកូនប្រុសតូចអាយុ ៦ឆ្នាំក្នុងរថយន្តមិនមានគ្រោះថ្នាក់ដល់ជីវិត។
យ៉ាងណាក៏ដោយ តារាវ័យ ៤៨ឆ្នាំរូបនេះត្រូវបានជួយសង្គ្រោះចេញពីក្នុងរថយន្តដោយមានឈាមស្រោចពេញមុខបណ្តាលឱ្យក្បាលរបស់លោករងរបួសធ្ងន់ និងបាក់ឆ្អឹងស្តាំដៃ ខណៈកូនប្រុសរងរបួសបន្តិចបន្តួច។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ម្សិលមិញនេះ Jimmy បានបង្ហាញរូប X-ray បង្ហាញពីស្ថានភាពដៃស្តាំដែលរងរបួសធ្ងន់ត្រូវដំដែកគោល ១០គ្រាប់ក្នុងឆ្អឹងដើម្បីស្តារស្ថានភាពរបួសឱ្យប្រសើរឡើងវិញ។
បើទោះជារងរបួសធ្ងន់យ៉ាងណាក៏ដោយ ក្រោយបានធូរស្រាលបន្តិច Jimmy ខំប្រឹងធ្វើលំហាត់ប្រាណដើម្បីឱ្យដៃមានចលនាឆាប់ជាសះស្បើយដើម្បីត្រៀមខ្លួនវិលចូលសិល្បៈវិញនៅខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕