
ភ្នំពេញ៖ តារាស្រីជំនាន់ក្រោយ កែវ ឡាវីញ ដែលមហាជនភាគច្រើនបានដឹងរួចមកហើយថា នាងជាកូនស្រីរបស់តារាសម្តែងជើងចាស់ កែវ កល្យាណ ដែលដើរតាមគន្លងម្តាយចាប់យកអាជីពជាតារាសម្តែងដែលនាងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្រោយសម្តែងក្នុងរឿងប្រភេទ GL កន្លងមក។

ងាកទៅមើលពីជីវិតរបស់តារាស្រីវ័យក្មេងរូបនេះបានធ្វើឱ្យអ្នកម្តាយញញឹមបិទមាត់មិនជិតក្រោយជោគជ័យទាំងអាជីពសិល្បៈ និងបានរកឃើញបុរសម្នាក់អាចកាន់ដៃគ្នាចូលរោងការដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែធ្នូ ម្សិលមិញនេះជាមួយខាងប្រុសជាអ្នកក្រៅសិល្បៈដ៏ស្រស់សង្ហាមួយរូបដែលមានការចូលរួមពីសំណាកភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។
ចង់ដឹងថា កូនកំលោះកូនក្រមុំថ្មីថ្មោងទាំង២ស្រស់ស្អាត និងស្រស់សង្ហាដល់កម្រិតណា តោះទៅមើលរូបភាពទាំងអស់គ្នា៕
