×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វគ្គផ្ដាច់ព្រ័ត្រWorld Cup 2022 រវាងអាហ្សង់ទីនជាមួយបារាំង ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើទូរទស្សន៍CTN, MyTVនិងCNCតែមួយគត់ចាប់ពីម៉ោង9:30នាទីយប់នេះ

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា នឹងបញ្ចប់នៅយប់ថ្ងៃអាទិត្យនេះ ខណៈអាហ្សង់ទីន ត្រូវជួបជាមួយបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Lusail ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។

Lionel Messi របស់អាហ្សង់ទីន និង Kylian Mbappe របស់បារាំង សុទ្ធ តែ មាន គ្រាប់ បាល់ ចំនួន 5 គ្រាប់ ខណៈ ពួក គេ កំពុងប្រជែងគ្នាដើម្បី ឈ្នះពានរង្វាន់ ស្បែក ជើង មាស ដោយតារា របស់ អាហ្សង់ទីន មាន Assist 3ដង លើសតារារបស់បារាំង 1 ដង។ ចំណែក Julian Avarez របស់អាហ្សង់ទីន និង Oliver Giroud របស់បារាំង មានម្នាក់ 4 គ្រាប់។

ក្នុងនោះ បន្ទាប់ពីចប់ការប្រកួតនេះ ក៏នឹងមានការចែកមេដាយ ពានរង្វាន់ World Cup និងពានរង្វាន់សម្រាប់ ឯកត្តជនផងដែរ។

នេះជាការប្រកួតដែលសម្រេចថាក្រុមណានឹងក្លាយជាម្ចាស់ពានរង្វាន់ FIFA World Cup Qatar 2022 រវាងក្រុមពីរ ដែលសុទ្ធតែធ្លាប់ទទួលបរាជ័យដូចគ្នា កាលពីវគ្គចែកពូល។

អាហ្សង់ទីន បានយកឈ្នះក្រូអាត ក្នុងលទ្ធផល 3-0 ខណៈបារាំង បានបំពាក់ម៉ារ៉ុក ក្នុងលទ្ធផល 2-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង