
ថៃ៖ បន្ទាប់ពីបានចុះឈ្មោះរៀបការកាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ នេះបានរយៈពេល ១ខែ Weir និងភរិយាបានបង្ហាញឱ្យគ្រប់គ្នាដឹងថា អ្នកទាំង២នឹងក្លាយជាឪពុកម្តាយរបស់គេឆាប់ៗ ដែលជាក់ស្តែងក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះអ្នកទាំង ២បានស្វាគមន៍សមាជិកថ្មីជាផ្លូវការហើយ។
រូបថតត្រឹមមួយសន្លឹកតែបានបង្ហាញឱ្យឃើញពីសុភមង្គលក្នុងគ្រួសារដ៏ពេញលេញរបស់តារាប្រុសរូបនេះដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនក៏ដូចជាអ្នកក្នុងរង្វង់សិល្បៈនាំគ្នាចូលរួមអបអរជាបន្តបន្ទាប់។ គួរបញ្ជាក់ដែរថា Weir បានបញ្ចប់ទំនាក់ទំនងជាមួយតារាស្រីល្បីឈ្មោះ Bella Ranee ដោយស្ងាត់ៗបែរទៅរៀបការជាមួយនឹងអ្នកក្រៅរង្វង់សិល្បៈម្នាក់ដែលមានសម្រស់មិនចាញ់តារាឡើយ។
បន្ទាប់ពីរៀបការរួច Weir តែងបង្ហាញរូបជាមួយភរិយាពោរពេញដោយសុភមង្គលជាខ្លាំងបើទោះជាត្រូវរងពាក្យរិះគន់ថាក្បត់ Bella ទៅបង្កាត់ភ្លើងស្នេហ៍ជាមួយមនុស្សស្រីផ្សេងរហូតមានផ្ទៃពោះមុនរៀបការក៏ដោយ៕
