×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Lionel Messi និយាយថាគាត់ចង់បន្តលេងឱ្យអាហ្សង់ទីន

Lionel Messi និយាយថាគាត់នឹងមិនចូលនិវត្តន៍ពីក្រុមជម្រើសជាតិទេ បន្ទាប់ពីជួយអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup ជាលើកដំបូងក្នុងរយៈពេល 36 ឆ្នាំ។

ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain បានប្រាប់ដូច្នេះទៅកាន់ទូរទស្សន៍អាហ្សង់ទីនមួយ បន្ទាប់ពីក្រុមមកពីអាមេរិកឡាទីន បានយកឈ្នះបារាំង 4-2 ដោយការស៊ុតបាល់ប៉េណាល់ទីកាត់ក្ដី បន្ទាប់ពីស្មើ 3-3 ក្នុង 120 នាទី។

Messi នឹងមានអាយុ 36 ឆ្នាំនៅឆ្នាំក្រោយ ប៉ុន្តែគាត់ថាគាត់នៅអាចលេងឱ្យប្រទេសគាត់បាន។ គាត់បាននិយាយថា៖ “ខ្ញុំរីករាយក្នុងការជាប់ជម្រើសជាតិ ហើយចង់បន្តលេងក្នុងការប្រកួត ក្នុងនាមជាជើងឯកពិភពលោក”។ គាត់បានបន្ថែមថា៖ “ពិតណាស់ខ្ញុំចង់បានវាក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំមិនសុំ អ្វីទៀតទេ”។

គាត់បានឈ្នះបាល់មាស ដែលផ្តល់ជូនដល់កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។ Messi នឹងមានអាយុ 39 ឆ្នាំ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ប៉ុន្តែគាត់ធ្លាប់ប្រាប់ថា ព្រឹត្តិការណ៍នៅប្រទេសកាតានឹងក្លាយជាលើកចុងក្រោយរបស់គាត់។

គ្រូបង្វឹក Lionel Scaloni បានបញ្ជាក់ថាគាត់ចង់ឱ្យ Messi លេងនៅ World Cup ឆ្នាំ 2026 ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង