
ថៃ៖ អង្គុយរាប់ថ្ងៃអស់រយៈពេលជាយូរ ពេលនេះដល់វេលាល្អរបស់ Patricia Good និង Note Vises កាន់ដៃគ្នាចូលរោងការជាផ្លូវការហើយនៅថ្ងៃទី២០ ខែធ្នូ នេះ។ ទិដ្ឋភាពក្នុងពិធីមង្គលការពោរពេញដោយស្នាមញញឹមរបស់គូស្វាមីភរិយាថ្មីកំពុងត្រូវបានទាំងអ្នកក្នុងរង្វង់សិល្បៈ ក៏ដូចជាអ្នកគាំទ្រនាំគ្នាចូលរួមអបអរអ្នកទាំង២ យ៉ាងច្រើនផុសផុល។
គួរបញ្ជាក់ដែរថា មុនកម្មវិធីមួយថ្ងៃសេដ្ឋីវ័យក្មេង Note បានចែករំលែកវីដេអូមួយជាមួយប្រយោគ “ដំណើរជីវិតរបស់ពួកយើងនឹងមកដល់ឆាប់ៗនេះ” ជាហេតុធ្វើឱ្យគ្រប់គ្នាយល់ថា លោកមិនត្រឹមតែអង្គុយរាប់ថ្ងៃប៉ុណ្ណោះទេ តែថែមទាំងអន្ទះសាអង្គុយរាប់ម៉ោងបន់ឱ្យពេលវេលាល្អមកដល់ឆាប់ៗនេះទៀតផង៕
