×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Brighton នឹងព្យាយាមរក្សាទុក Mac Allister ទោះមានការចាប់អារម្មណ៍ពីក្លិបធំៗ

នាយកប្រតិបត្តិរបស់ក្លិប Brighton លោក Paul Barber បានបញ្ជាក់ថា វាជារឿងដ៏លំបាកមួយក្នុងការរក្សាទុក Alexis Mac Allister បន្ទាប់ពីខ្សែបម្រើរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលរួមចំណែកដល់ការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជាលើកទី 3 សម្រាប់ក្រុមអាហ្សង់ទីន។

Mac Allister បានក្លាយជាតារាឆ្នើមសម្រាប់ក្រុមអាមេរិកឡាទីន ដោយរូបគេគឺជាអ្នកបញ្ជូនបាល់ឱ្យ Angel Di Maria សម្រេចគ្រាប់ទីពីរ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup នៅប្រទេសកាតា។ ក្នុងវ័យ 23 ឆ្នាំ Allister បានទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុប។

លោក Barber បាននិយាយថា៖ “យើងដឹងច្បាស់ថាគេនឹងទទួលការចាប់អារម្មណ៍ពីក្លិបនានា ប៉ុន្តែពួកយើងសង្ឃឹមថានឹងអាចរក្សាគាត់នៅទីនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន”។ “ពួកគេជាក្លិបអ្នកមាន និងអាចផ្ដល់អត្ថប្រយោជន៍ច្រើនជាងពួកយើង”។

“អ្វីដែលពួកយើងអាចធ្វើបាន គឺធ្វើឱ្យអស់ពីលទ្ធភាព តាមរយៈការផ្ដល់កិច្ចសន្យាថ្មី” “ប៉ុន្តែនេះគឺជាយុវជនដែលទើបតែឈ្នះពានរង្វាន់ World Cup នៅអាយុ 23 ឆ្នាំ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង