×

ខ្លាំងមែន! Bright ជះលុយជួលតារាងបាល់មួយដើម្បីអញ្ជើញអ្នកគាំទ្រឱ្យចូលរួមអបអរថ្ងៃបញ្ចប់ការសិក្សារបស់លោក

ថៃ៖ បន្ទាប់ពីព្យួរការសិក្សាជំនាញទីផ្សារអស់រយៈពេល ១ឆ្នាំដើម្បីប្រលូកក្នុងវិស័យសិល្បៈឱ្យបានពេញលេញ ទីបំផុតតារាប្រុសវ័យ ២៤ឆ្នាំ Bright Vachivaaree បានបញ្ចប់ការសិក្សាជាផ្លូវការហើយ។ ដើម្បីអបអរថ្ងៃពិសេសមួយនេះ Bright បានជះលុយជួលតារាងបាល់ដើម្បីធ្វើកម្មវិធីជបលៀងជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយដែលក្នុងនោះឃើញមានអ្នកគាំទ្រជាច្រើនបានប្រជុំគ្នាយ៉ាងកកកុញអបអរថ្ងៃពិសេសដល់តារាក្នុងដួងចិត្តពួកគេ។

Bright បានទទួលអាហាររូបករណ៍រយៈពេល ៤ឆ្នាំពេញក្នុងការសិក្សាជំនាញទីផ្សារ ប៉ុន្តែដោយសារលោកមានភាពមមាញឹកក្នុងសិល្បៈខ្លាំងពេក លោកក៏បានសុំខាងសាលាព្យួររយៈពេល ១ឆ្នាំ ប៉ុន្តែត្រូវបានបដិសេដ ហើយប្រសិនបើលោកសម្រេចចិត្តព្យួរការសិក្សារយៈពេល ១ឆ្នាំ ខាងសាលានឹងផ្តាច់អាហាររូបករណ៍ចោលទាំងស្រុង។

ទោះជាយ៉ាងណា រយៈពេល ១ឆ្នាំដែលតារាប្រុសរូបនេះសម្រេចចិត្តព្យួរការសិក្សាដើម្បីប្រលូកក្នុងសិល្បៈឱ្យបានពេញទំហឹងនោះពិតជាមិនគួរឱ្យស្តាយមែនឡើយ ដោយអំឡុងពេលនោះទីផ្សារសិល្បៈរបស់លោកបានរីកសុះសាយខ្លាំងគួរឱ្យកត់សម្គាល់។ បន្ទាប់ពីដាក់ចិត្តដាក់កាយបំពេញការងារចប់សព្វគ្រប់ហើយ Bright បានចុះឈ្មោះចូលសិក្សាបន្តនៅមហាវិទ្យាល័យផ្សេង និងបានបញ្ចប់ការសិក្សាដោយជោគជ័យកាលពីពេលថ្មីៗនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង