×

ចេះអីក៏ចេះម្លឹងៗ! សត្វចិញ្ចឹមរបស់ Stephen Chow កំពុងទទួលបានការចាប់អារម្មណ៍ជាមួយរូបភាពជាអ្នកគាំទ្រក្រុម អាហ្សង់ទីន

ហុងកុង៖ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 គឺជាយប់ផ្តាច់ព្រ័ត្រនៃការប្រកួតដែលបានធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងពិភពលោករង់ចាំមើលយ៉ាងអន្ទះសាជាមួយការប្រកួតរវាងក្រុមជម្រើសជាតិបារាំង និងអាហ្សង់ទីន ដណ្តើមយកពានមាសក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ម្នាក់ៗបានជ្រើសរើស និងធ្វើការទស្សន៍ទាយក្រុមដែលខ្លួនពេញចិត្តថានឹងអាចដណ្តើមយកពានមាសពីព្រឹត្តិការណ៍មួយនេះ សូម្បីតែស្តេចកំប្លែង Stephen Chow ក៏បាននាំសត្វចិញ្ចឹមរបស់លោកទស្សន៍ទាយលេងដែរថារវាង បាំរាំង និង អាហ្សង់ទីន តើក្រុមណាមួយនឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ឆ្នាំនេះ។

ជាក់ស្តែង តាមរយៈរូបភាពដែល Stephen បានចែករំលែកលើបណ្តាញសង្គម IG បានឃើញសត្វចិញ្ចឹមដ៏ឆ្លាតរបស់ Stephen បានជ្រើសរើសយកក្រុមជម្រើសជាតិ អាហ្សង់ទីន បើទោះជាសត្វចិញ្ចឹមមួយនេះជាប្រភេទពូជបារាំងក៏ដោយជាហេតុធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលពីការជ្រើសរើសរបស់ KIO ដែលជាសត្វចិញ្ចឹមដ៏ឆ្លាតរបស់ Stephen ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង