
កម្សាន្ត៖ Leo Messi បានបំបែកកំណត់ត្រាដែលអាចដណ្តើមបានពានរង្វាន់ពីការប្រកួតបាល់ទាត់លំដាប់ពិភពលោក FIFA World Cup 2022 ឱ្យប្រទេសខ្លួនដែលធ្វើឱ្យកីឡាករវ័យ ៣៥ឆ្នាំរូបនេះបានក្លាយជាវីរបុរសប្រចាំប្រទេសជួយលើកមុខមាត់ឱ្យប្រទេសជាខ្លាំង។

ភាពជោគជ័យមួយនេះបានធ្វើឱ្យ Messi ស្ទើរមិនជឿថាខ្លួនអាចធ្វើបានឡើយ ដល់ថ្នាក់គេងឱបពានរង្វាន់ជាប់ខ្លួន ដែលកាលពីពេលថ្មីៗនេះ Messi បានចែករំលែករូបរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសបុកដោយមានពានរង្វាន់ World Cup នៅជិតខ្លួនភ្ជាប់ជាមួយប្រយោគមួយម៉ាត់ថា៖ “អរុណសួស្តី” ផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា ភាពជោគជ័យដ៏ធំមួយនេះបានធ្វើឱ្យ Messi នៅតែយល់ថាប្រៀបបីដូចសុបិនមិនគួរឱ្យជឿ។
គួរបញ្ជាក់ដែរថា ដំបូងឡើយកីឡាកររូបនេះបានប្រកាសថា FIFA World Cup 2022 នេះគឺជាវត្តមានចុងក្រោយរបស់ខ្លួនមុនចូលនិវត្តន៍។ ផ្ទុយទៅវិញបន្ទាប់ពីដណ្តើមបានពានរង្វាន់ហើយ Messi បាននិយាយថាគាត់នឹងបន្តលេងក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បន្តដោយអះអាងថា ទោះជាវ័យកាន់តែច្រើនតែគាត់នៅមានកម្លាំងអាចលេងបាន៕

