
ថៃ៖ អ្នកណាៗក៏ដឹងថា ទំនាក់ទំនងរវាង Kim និង Yaya មានភាពស្អិតល្មួតគ្នាខ្លាំងដល់ថ្នាក់បង្ហាញការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដូចបងប្អូនអ៊ីចឹង។ ពេលវេលាមាសមួយនេះក៏មានវត្តមានគូស្នេហ៍របស់អ្នកទាំង២គឺ Mark Prin និង Nadech ចូលរួមផងដែរ ដែលជាដំណើរកម្សាន្តបែបព្រៃភ្នំក្នុងសីតុណ្ហភាព ១៩អង់ហ្សាសេ អាំងសាច់ក្តៅៗញ៉ាំជុំគ្នាយ៉ាងស្រស់ស្រាយ ឃើញហើយប្រាកដជាធ្វើឱ្យមនុស្សមិនតិចឡើយលួចច្រណែនពីមិត្តភាពរបស់ពួកគេ។
ចង់ដឹងថា មិត្តភាពដ៏កម្ររបស់តារាល្បីទាំង ៤នេះមានភាពស្រស់ស្រាយកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
