
កម្សាន្ត៖ បើទោះជាចាញ់ការប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup ក៏ពិតមែន ប៉ុន្តែ Kylian Mbappe បានយកឈ្នះបេះដូងអ្នកគាំទ្រជាច្រើនបន្ទាប់ពីតំណាងឱ្យក្រុមជម្រើសជាតិឱ្យបារាំងក្នុងការប្រកួតដ៏ស្វិតស្វាញកន្លងមក។

Mbappe គឺជាកីឡាករដ៏ល្បីមួយរូបដែលអាចរកប្រាក់ចំណូលបានរាប់រយលានអឺរ៉ូ និងជាកីឡាករម្នាក់ដែលត្រូវបានផ្តល់សិទ្ធអំណាចស្មើនឹងប្រធានក្លឹប។ គួរបញ្ជាក់ដែរថា ចប់ការប្រកួត FIFA World Cup ទើបបាន ២ថ្ងៃ កាលពីម្សិលមិញនេះ Mbappe បានចែករំលែករូបមួយសន្លឹកកាន់នំខេកដើម្បីអបអរសាទរថ្ងៃកំណើតចូលវ័យ ២៤ឆ្នាំដែលលោកបានផុសនៅលើ IG ផងដែរ។
រូបភាពមួយសន្លឹកនោះបានទាក់ទាញអ្នកគាំទ្ររហូតដល់ជាង ២សែននាក់ឱ្យចូលទៅ Comment ជូនពរថ្ងៃកំណើតលោកជាហូហែរ៕

