×

ស្ត្រីដែលគ្រូពេទ្យវះកាត់ដោយពោះវៀន មានស្ថានភាល្អប្រសើឡើងវិញហើយ បន្ទាប់ពីទៅព្យាបាលនៅប្រទេសថៃ

កំពង់ស្ពឺ៖ ស្ត្រីដែលគ្រួពេទ្យបានការវះកាត់ដោយទាំងពោះវៀន ឈ្មោះ សឿន ស្រីអូន មានស្ថានភាពកាន់តែប្រសើរឡើងខ្លាំងហើយ ដោយអាចសើច និយាយលេងជាមួយក្រុមគ្រួសារបានជាធម្មតាឡើងវិញ ប៉ុន្តែក្រុមគ្រូពេទ្យនៃប្រទេសថៃ បានឱ្យគាត់ធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់ ដើម្បីសម្រួលឱ្យចលនានៃរាង្គកាយ។ ទោះយ៉ាងនេះក៏ដោយក្រុមគ្រូពេទ្យនៃប្រទេសថៃក៏កំពុងធ្វើការតាមដានស្ថានភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់នៅឡើយទេ។

លោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សឿន ស្រីអូន ពេលនេះមានសុខភាពល្អឡើងវិញ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ក្រោមការយកចិត្តទុកដាក់ និងសណ្តោសប្រណីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រកាសចេញរាល់ការចំណាយផ្សេងៗលើថ្លៃព្យាបាលទាំងស្រុងធ្វើយ៉ាងណាឱ្យស្ត្រីរងគ្រោះរូបនេះបានជាសះស្បើយ។

ទន្ទឹមនេះក៏មានសប្បុរសជនជាច្រើនក៏បានចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភដល់ស្ត្រីកំសត់រូបនេះផងដែរ ដែលបានផ្តល់ជាលទ្ធភាពដល់គ្រួសារស្ត្រីរងគ្រោះអាចបន្តទៅព្យាបាលនៅប្រទេសថៃនៅពេលនេះ រហូតមានស្ថានភាពជំងឺបានប្រសើរច្រើន។

សូមរំឮកថា ស្ត្រីឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ បានចូលទៅសម្រាកនៅគ្លីនិកដើមអង្គ្រង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យថា កូនស្លាប់ក្នុងស្បូនអាយុ ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យនៃគ្លីនិកដើមអង្គ្រងមួយនេះ ក៏បានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃនោះចេញ តែដោយសារខ្វះជំនាញ ក្រុមគ្រូពេទ្យបានច្រឡំកាត់ពោះវៀនស្ត្រីអ្នកជំងឺដោយសន្និដ្ឋានថា ជាទងផ្សិតកូន រហូតធ្វើឱ្យស្ត្រីរូបនេះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងបន្តបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់មកក៏មានការជួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសប្បុរសជននានា បាននាំយកទៅព្យាបាលនៅប្រទេសថៃ៕

អត្ថបទ៖ ប៊ុត សារុន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង