×

ស្ទើរមិនគួរឱ្យជឿថាតួអង្គក្មេងស្រីអាយុ ១៤ឆ្នាំក្នុងរឿង Avatar2 សម្តែងដោយតារាជើងចាស់ដែលធាតុពិតមានវ័យ ៧៣ឆ្នាំ

កម្សាន្ត៖ គ្រប់គ្នាប្រហែលជាមិនជឿឡើយថាតួអង្គក្មេងស្រីអាយុ ១៤ឆ្នាំ Kiri ក្នុងរឿង The Way of Water (Avatar2) សម្តែងដោយ Sigourney Weaver ដែលមានវ័យ ៧៣ឆ្នាំទៅហើយ។ Sigourney Weaver គឺជាតារាជើងចាស់មួយរូបដែលមានឈ្មោះបោះសំឡេង និងមានវត្តមានក្នុងកម្មវិធីល្បីៗផងដែរដូចជា Met Gala និង Oscar។

មិនត្រឹមតែប៉ុណ្ណោះ Sigourney Weaver ក៏ជាតារាស្រីមួយរូបឧសហ្សាហ៍លេចមុខលើគ្របទស្សនាវដ្តី Vogue និង Elle ទៀតផង។ ជាក្មេងស្រីម្នាក់កើតនៅក្នុងគ្រួសារដែលមានឪពុកជាផលិតករ និងម្តាយជាតារាសម្តែងបានធ្វើឱ្យសាច់ឈាមមួយនេះអាចសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈបានយ៉ាងជោគជ័យដូចឪពុកម្តាយដូច្នោះ។

ក្រៅពីសមត្ថភាពហើយ Sigourney Weaver ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ត្រង់កម្ពស់ខ្ពស់រហូតដល់ ១.៨០សង់ទីម៉ែត្រ។ Sigourney Weaver បានឱ្យដឹងថា ដោយសារកម្ពស់ខ្ពស់ជ្រុលរបស់គាត់នេះបានធ្វើឱ្យគាត់បាត់បង់ឱកាសសម្តែងក្នុងភាពយន្តជាច្រើននៅក្នុងវិថីសិល្បៈកន្លងមកផងដែរ ហើយប្រសិនជាត្រូវពាក់ស្បែកជើងកែងទៀតនោះ កម្ពស់នឹងស្ទុះឡើងរហូតដល់ ១.៩០សង់ទីម៉ែត្រឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង