
ភ្នំពេញ៖ ស្នងការនគរបាលខេត្តកំពត បានធ្វើការបដិសេធទៅនឹងកញ្ញា An na Rose ដែលបានចោទប្រកាន់ថាលោកស្នងការបានប្រើពាក្យសម្តីមិនសមរម្យដាក់នាង ហើយស្នើឱ្យកញ្ញាលុបសារជាបន្ទាន់ ដើម្បីចៀសវាងការយល់ច្រឡំណាមួយ និងប៉ះពាល់ដល់កិត្តិយសរបស់លោក។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ គណនី An na Rose បានបង្ហោះរូបស្នងការខេត្តកំពតដោយចោទប្រកាន់ថាលោកប្រើពាក្យសម្តីមិនសមរម្យដាក់នាងរហូតនាងយកមកផុសនៅលើបណ្តាញសង្គម។ ប៉ុន្តែមិនបានប៉ុន្មានផង នាងក៏បានលុបចេញវិញដោយធ្វើការសូមទោស និងបានបញ្ជាក់ថា ការពិតមានជនខិលខូចយករូបលោកស្នងការខេត្តកំពតមកដាក់ Profile ក្នុងតេលេក្រាម តែមិនមែនជារូបលោកឡើយ៕


