×

ពេជ្រ សូលិកា បង្ហាញតម្រុយរកបានអ្នកស្អំបេះដូងបន្ទាប់ពីនាងបង្ហាញរូបទាំងនេះ

ភ្នំពេញ៖ បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយនឹងអតីតគូដណ្តឹងដោយបន្សល់ទុកកូនប្រុសម្នាក់មក តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលិកា បានជួបរឿងផ្ទួនៗជាច្រើនជាពិសេសត្រូវបានមនុស្សជាច្រើនចាំជាន់ពន្លិចរិះគន់មិនសំចៃមាត់។

ទោះជាយ៉ាងណា ដោយសារជាក្មេងស្រីដែលកើតមកខ្វះភាពកក់ក្តៅតាំងពីតូចបានធ្វើឱ្យតារាស្រីរូបនេះមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការឆ្លងកាត់ពេលវេលាដ៏សែនលំបាកទាំងប៉ុន្មានម្តងបន្តិចៗដ្បិតមានប្អូនស្រី និងកូនប្រុសតូចត្រូវការនាងមើលថែ។

ដោយសារត្រូវរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពសព្វថ្ងៃ តាមរយៈការចែករំលែកសកម្មភាពរាល់ថ្ងៃនៅលើបណ្តាញសង្គម ពេជ្រ សូលិកា ខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃទោះពេលខ្លះឈឺក៏នៅតែខំប្រឹងទៅរកប្រាក់មិនហ៊ានសម្រាក។

ក្រោយភ្លៀងមេឃស្រឡះ នៅរយៈពេលថ្មីៗនេះ ពេជ្រ សូលិកា ប្រហែលរកបានអ្នកស្អំបេះដូងហើយបន្ទាប់ពីចែកផ្លូវគ្នាជាមួយគូដណ្តឹងជិតកន្លះឆ្នាំដោយនៅក្នុង IG នាពេលថ្មីៗរបស់តារាស្រីរូបនេះបានបង្ហាញឱ្យឃើញរូបភាពមួយចំនួន ប៉ុន្តែមិនបង្ហាញឱ្យឃើញមុខពេញឡើយដែលនេះជាតម្រុយបង្ហាញឱ្យដឹងថានាងកំពុងមើលចិត្តជាមួយបុរសម្នាក់ដែលនាងហៅកាត់ថា T។

ទោះជាយ៉ាងណា ពេជ្រ សូលិកា មិនទាន់បញ្ជាក់នៅឡើយថារវាងនាង និងបុរសរូបនោះត្រូវជាអ្វីនឹងគ្នាឱ្យប្រាកដឡើយ ដូចនេះមានតែរង់ចាំពេលវេលាទៅពេលខាងមុខបន្តទៀតប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង