×

Baifern លួចខ្សឹបប្រាប់អារម្មណ៍របស់នាងមានចំពោះ Nine តែតារាប្រុសរូបនេះមិនបញ្ជាក់ថាជាពាក្យអ្វីបានត្រឹមឱ្យដឹងថាលោកនឹងរក្សាទុកជាការចងចាំ

ថៃ៖ បន្ទាប់ពីធ្វើឱ្យកក្រើកអស់មជ្ឈដ្ឋានក្នុងសិល្បៈ និងក្នុងចំណោមអ្នកគាំទ្រក្រោយប្រកាសអារម្មណ៍ស្នេហ៍របស់ខ្លួនដែលមានចំពោះ Baifern Pimchanok រួចមក ពេលនេះ Nine Naphat បានបើកបង្ហាញអារម្មណ៍របស់ខ្លួនសាជាថ្មីបន្ទាប់ពីណាត់ជួបគ្នាលើកដំបូងបែបគូស្នេហ៍វិញម្តង តារាប្រុស Nine បានឱ្យដឹងថា គ្រប់យ៉ាងដំណើរការយ៉ាងរលូន ប៉ុន្តែពួកគេទាំង២ហាក់មានអារម្មណ៍អៀនគ្នាមិនដូចទំនាក់ទំនងកាលនៅជា Friendzone ឡើយ។

អ្នកសារព័ត៌មានបានសួរ Nine បន្ថែមថា តើ Baifern បាននិយាយប្រាប់អារម្មណ៍របស់នាងបែបណា ព្រោះនាងប្រាប់ថាចាំនិយាយប្រាប់លោកដោយផ្ទាល់? សំនួរមួយនេះ Nine បានឆ្លើយថា Baifern បានខ្សឹបប្រាប់លោកពីអារម្មណ៍របស់នាងចំពោះលោក។ ទោះជាយ៉ាងណា Nine មិនបានបញ្ជាក់ឱ្យដឹងថាតារាស្រីរូបនេះបានខ្សឹបប្រាប់លោកពីអ្វីឡើយ ដោយគ្រាន់តែបញ្ជាក់ថា លោកចង់រក្សាការចងចាំនេះទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង