×

ញាក់ខ្លាំងៗ! និស្សិតស្រីម្នាក់ទើបបញ្ចប់ការសិក្សាទទួលបានរង្វាន់ពិសេសពីឪពុកម្តាយជាប្រាក់សុទ្ធរហូតដល់ជិត ៦ម៉ឺនដុល្លារ

ថៃ៖ យោងតាមគណនីតិកតុកមួយបានចែករំលែកវីដេអូរបស់និស្សិតស្រីមួយរូបដែលទើបបញ្ចប់ការសិក្សាថ្មីថ្មោងនៅថ្ងៃពិសេសរបស់នាងជាការចងចាំក្នុងមួយឆាកជីវិត បានធ្វើឱ្យនាងទទួលបានរង្វាន់គួរជាទីគាប់ចិត្តបន្ទាប់ពីចំណាយពេលវេលាអស់ជាច្រើនឆ្នាំក្រេបយកចំណេះវិជ្ជា។

រង្វាន់លើកទឹកចិត្តរបស់និស្សិតស្រីរូបនេះ ឪពុកម្តាយនាងបានបំពាក់រូបស្លាប និងកម្រងដ៏ធំមួយ បើពិនិត្យឱ្យបានដិតដល់រូបស្លាបដែលនិស្សិតស្រីរូបនោះបានពាក់លើខ្នងគឺជាលុយសុទ្ធដែលសរុបជាទឹកប្រាក់មានចំនួនរហូតដល់ជិត ៦ម៉ឺនដុល្លារឯណោះ។

មិនត្រឹមតែរចនាម៉ូតផ្ទាំងស្លាបដ៏ធំប៉ុណ្ណោះទេ តែឪពុកម្តាយនាងថែមទាំងយកប្រាក់ដ៏ច្រើនសន្ធឹកទាំងនោះមកច្នៃជាកម្រងដ៏ធំមួយទៀតដើម្បីបំពាក់ពីលើកនាងទៀតផង។ ទាំងរូបស្លាប និងកម្រងលុយដោយបន្ថែមម្កុដពីលើក្បាលមួយទៀត បានបញ្ជាក់ពីអត្ថន័យដែលចាត់ទុកនាងប្រៀបបីដូចជាព្រះនាងក្នុងគ្រួសារដែលនាងបានជួយលើកមុខមាត់ឱ្យគ្រួសារពីការបញ្ចប់ការសិក្សាមានចំណេះដឹងខ្ពង់ខ្ពស់មិនធ្វើឱ្យឪពុកម្តាយអស់សង្ឃឹម។

ចង់ដឹងថា រង្វាន់ពិសេសទាំងនោះស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង