
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ ក្លិបបាល់ទាត់មួយ បានបង្ហោះវីដេអូស្ដីពីការប្រកាសចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិថៃម្នាក់ ដោយបានប្រើប្រាស់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា នៅក្នុងវីដេអូនោះ ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានការរិះគន់ ក្លិបក៏បានលុបវីដេអូនោះចោល និងបានបង្ហោះវីដេអូដែលបានកែតម្រូវរួច ព្រមទាំងបាន Comment សូមអភ័យទោសដល់ប្រជាជនកម្ពុជាផងដែរ។
សូមជម្រាបថា រូបភាពដែលកាត់ចេញពីវីដេអូចាស់នេះ ត្រូវបានចែកចាយជាច្រើននៅក្នុងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ក្លិបបាល់ទាត់នេះ ក៏ពុំទាន់ចេញសេចក្ដីថ្លែងការណ៍សូមអភ័យទោសជាផ្លូវការណាមួយដែរ៕

