
វណ្ណកម្មថ្មីមួយទៀតហើយរបស់ស្ថានីយទូរទស្សន៍ CTN នឹងនាំមកជូនដល់ទស្សនិកជនដែលទន្ទឹងរង់ចាំទស្សនារឿងភាគថៃថ្មីដែលលើកនេះរឿងភាគ “អន្ទាក់កម្ម” ដែលសាច់រឿងពោរពេញដោយភាពឈឺចាប់ បញ្ហាមិនចេះចប់ដោយសារល្បិចកិចកលរាប់រយជំពូកបានធ្វើឱ្យជីវិតស្ត្រីម្នាក់រស់រងទុក្ខវេទនាមិនស្គាល់ពាក្យថារីករាយម្តងណាឡើយ។
សាច់រឿងទាំងនេះបានសម្រិតសម្រាំងឡើងជាពិសេសសម្រាប់ទស្សនិកជនបានទស្សនាពីជីវិតនៅក្នុងសង្គមដែលយើងមិនអាចស្មានដល់។ ចង់ដឹងថា ជីវិតតួឯកស្រីក្នុងរឿង “អន្ទាក់កម្ម” ពោរពេញដោយអំពើធ្វើទុក្ខបុកម្នេញខ្លាំងប៉ុណ្ណាក្នុងជីវិតនាង កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលានម៉ោង ៦ល្ងាចចាប់ពីស្អែកតទៅនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕
