
ចិន៖ បង្ហាញខ្លួនក្នុងកម្មវិធី Macao International Film Festival លើកនេះតារាសម្តែងលំដាប់ជួរមុខ Liu Yifei បានធ្វើឱ្យគ្រប់គ្នាក្រលេកមើលពីរូបសម្រស់ដ៏ផូរផង់របស់នាងសាជាថ្មីបន្ទាប់ពីឈានជើងដើរលើកម្រាលព្រំក្រហម។

ទន្ទឹមនឹងភាពស្រស់ស្អាតរបស់នាងបានទាក់ទាញក្រសែភ្នែកអ្នកនៅក្នុងកម្មវិធីឱ្យងាកមើលហើយ ចំណុចមួយដែលធ្វើឱ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍នោះគឺ រូបរាងរបស់តារាស្រីរូបនេះហាក់ប្រែប្រួលបន្តិចដែលនាងបានឡើងគីឡូជាងមុនធ្វើឱ្យមុខពេញសាច់ល្អមើលឃើញច្បាស់ពីភាពប្រែប្រួលមួយនេះ។

ដ្បិតមើលទៅរៀងឡើងគីឡូបន្តិចមែន តែសម្រស់តារាស្រីរូបនេះនៅតែលេចធ្លោខ្លាំងក្នុងកម្មវិធី បូករួមនឹងការចេះតុបតែងខ្លួនទៀតនោះទើបធ្វើឱ្យ Liu Yifei នៅតែអាចរក្សាទម្រង់នៃភាពស្រស់ស្អាតរបស់នាងដដែល។
សម្រាប់ឈុតដែលនាងបានស្លៀកចូលរួមក្នុងកម្មវិធី ទោះសាមញ្ញពិតមែន តែនាងបានជ្រើសរើសសម្លៀកបំពាក់ឱ្យត្រូវនឹងរូបរាងដែលពេលនេះនាងមានដើមដៃធំជាងមុនបន្តិច ដូចនេះអ្វីដែលតារាស្រីរូបនេះអាចធ្វើបាននោះគឺជ្រើសរើសម៉ូតរ៉ូបដែលមានស្បៃបិតបាំងដើមដៃរបស់នាងកុំឱ្យឃើញធំ។ ទោះជាយ៉ាងណា រូបរាងប៉ុណ្ណេះក៏បង្ហាញឱ្យឃើញពីសុខភាពល្អបើទោះជាចំណាយពេលធ្វើការច្រើនស្ទើរគ្មានពេលសម្រាកក៏ដោយ៕




