
សង្គម៖ លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ បានចេញហើយដោយបេក្ខជន ៩០៩៥០នាក់ត្រូវជា ៧២.៣៣% បានប្រឡងជាប់ជាស្ថាពរ ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ១០៤៩នាក់ និទ្ទេស B មានចំនួន ៧២៣២នាក់ និទ្ទេស C មានចំនួន ១៩០៥៣ និទ្ទេស D មានចំនួន ៣១១៦៦ និងនិទ្ទេស E មានចំនួន ៣២៤៥០នាក់។
គួរបញ្ជាក់ដែរថា ការប្រឡងបានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅដែលមានសិស្សមួយចំនួនមានអាការមិនស្រួលខ្លួន ទោះជាយ៉ាងណាពួកគេនៅបន្តការប្រឡងរហូតដល់ចប់ចុងចប់ដើមដែលពេលនេះលទ្ធផលបានចេញមកហើយ និងចូលរួមអបអរដល់សិស្សដែលបានប្រឡងជាប់ទាំងអស់គ្នា៕
