
ភ្នំពេញ៖ សល់ត្រឹម ២ខែទៀតប៉ុណ្ណោះ តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានឃើញមុខកូនជាទីស្រលាញ់ហើយ។ ទន្ទឹមនឹងជិតបានឃើញមុខកូននៅព្រឹកថ្ងៃទី២២ ខែធ្នូ នេះតារាចម្រៀងប្រុសរូបនេះបានពោលពាក្យផ្អែមល្ហែមក្នុងថ្ងៃកំណើត ទេព បូព្រឹក្ស យ៉ាងផ្អែមល្ហែម និងមានអត្ថន័យបែបនេះថា៖

“Happy birthday to my one and only Tep Boprek ដំណើរពួកយើងវែងឆ្ងាយ ពេលវេលាល្អៗក៏ចូលមកជាបន្តបន្ទាប់ ប្រមាណជាពីរខែទៀតក៏ត្រូវមានអ្នកមកយំរំខានដំណេកហើយ ហាហា ត្រៀមចិត្តទៅ ខួបកំណើតឆ្នាំនេះបងជូនពរឱ្យអូន និងកូនសុខភាពល្អ បំណងដែលអូនប៉ងសូមឱ្យសម្រេចឆាប់ៗនេះ
ការជូនពរពីប្តីដ៏ល្អផុតលេខរបស់អូន”។
គួរបញ្ជាក់ដែរថា មុនពេលថ្ងៃសម្រាលជិតមកដល់ ជី ដេវីត បាននាំ ទេព បូព្រឹក្ស ទៅកម្សាន្តលើទឹកដីអង្គរដើម្បីថតរូបទុកជាអនុស្សាវរីយ៍នាថ្ងៃខាងមុខផងដែរ៕









