×

ហៃ ពុទ្ធិ សិស្សនិទ្ទេស A អង្គុយប្រឡងមួយបន្ទប់តែឯងកំពុងទទួលបានការកើតសរសើរខ្លាំង

កណ្តាល៖ នៅថ្ងៃប្រឡងញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី០៥ ខែធ្នូ មានសិស្សម្នាក់មួយបន្ទប់អង្គុយប្រឡងតែឯងត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចាប់អារម្មណ៍ជាខ្លាំងដោយមួយបន្ទប់អង្គុយប្រឡងតែឯងធ្វើឱ្យគ្រប់គ្នាគិតថា មិនដឹងលទ្ធផលយ៉ាងណាយ៉ាងណីឡើយ។

ប៉ុន្តែមកដល់ថ្ងៃប្រកាសលទ្ធផល សិស្សម្នាក់មានឈ្មោះ ហៃ ពុទ្ធិ កំពុងទទួលបានការចាប់អារម្មណ៍ និងកើតសរសើរខ្លាំងបន្ទាប់ពីអង្គុយប្រឡងតែម្នាក់ឯង តែលទ្ធផលពិតជាគួរឱ្យភ្ញាក់ផ្អើលដោយរូបគេអាចបានទទួលនិទ្ទេស A។

តាមលទ្ធផលដែលបង្ហាញដោយក្រសួងយុវជន និងកីឡា បានបញ្ជាក់ឱ្យឃើញថាបេក្ខជនរូបនេះទទួលបាននិទ្ទេស៖
– ខ្មែរ៖ B
– គណិត៖ A
– ជីវៈ៖ A
– ប្រវត្តិវិទ្យា៖ D
– គីមី៖ A
– រូបវិទ្យា៖ A
– ភាសា៖ F

គួរបញ្ជាក់ដែរថា បេក្ខជនរូបនេះមានមណ្ឌលប្រឡងក្នុងខេត្តកណ្តាល ដែលបេក្ខជនសរុបមានចំនួន ៦២៥នាក់ ក្នុងនោះស្រី ៣៧១នាក់ និងសរុបបេក្ខជនដែលបានជាប់ការប្រឡងមានចំនួន ៤៤៩ ស្រី២៦៨នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង