×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City យកឈ្នះ Liverpool ដែលជាក្រុមការពារតំណែងជើងឯកEFL Cup

Manchester City បានទទួលជ័យជម្នះក្នុងការប្រកួត Carabao Cup ឬ EFL Cup នៅកីឡដ្ឋាន Etihad ខណៈគ្រាប់បាល់របស់ Nathan Ake បានទម្លាក់លើក្រុមការពារតំណែងជើងឯករដូវកាលមុន Liverpool ក្នុងលទ្ធផល 3-2 នៅវគ្គ 16 ក្រុមចុងក្រោយ។

City បានបើកការនាំមុខមុន ប៉ុន្តែ Liverpool បានតាមស្មើ 2 ដង។ នៅនាទីទី10 Erling Haaland បានស៊ុតគ្រាប់បាល់នាំមុខ។ ប៉ុន្តែ Fabio Carvalho បានផ្ដល់ការតាមស្មើនៅនាទីទី 20 មុនបញ្ចប់វគ្គទីមួយ។ 2 នាទីបន្ទាប់ពីកញ្ចែវគ្គទីពីរ Riyad Mahrez បានស្ដារការនាំមុខជាថ្មីសម្រាប់ City តែ Mohamed Salah គឺជាអ្នកតាមស្មើឱ្យក្រុមហង្សក្រហមត្រឹមតែ 1 នាទីបន្ទាប់ពីការនាំមុខរបស់ក្រុមមេឃខៀវ។ 10 នាទីក្រោយមក ទើប Nathan Ake តែតបញ្ចូលទីពីការបញ្ជូនរបស់ Kevin de Bruyne ។

ប្រកួតបន្ទាប់ ក្រុមទាំងពីរនឹងត្រឡប់ទៅកាន់ការប្រកួតនៃក្របខណ្ឌ Premier League បន្ទាប់ពីសម្រាកជាច្រើនសប្ដាហ៍អំឡុងពេលនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។ Liverpool នឹងធ្វើដំណើរទៅសួរសុខទុក្ខ Aston Villa នៅថ្ងៃទី 27 ខែធ្នូ វេលាម៉ោង 0:30 នាទីរំលងអធ្រាត្រដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់។

Man City នឹងប៉ះម្ចាស់ផ្ទះ Leeds United នៅថ្ងៃទី29 ខែធ្នូ វេលាម៉ោង 3:00 នាទីទៀបភ្លឺ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង