×

ក្រោយដឹងលទ្ធផលថាប្រឡងធ្លាក់ស្ត្រីដែលជាបេក្ខជនចំណាស់ជាងគេបានត្រឹមឆ្លើយថា “មិនអីទេកូន ឆ្នាំក្រោយម៉ែដាក់ពាក្យប្រឡងម្តងទៀតដើម្បីបំពេញក្តីស្រមៃរបស់ម៉ែ”

សង្គម៖ យោងតាមគណនីបណ្តាញសង្គមឈ្មោះ Lav Tola Serey Sophorn អ្នកអង្កេតការក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ ដែលធ្លាប់ចែករំលែកព័ត៌មានស្ត្រីវ័យ ៥៦ឆ្នាំខំតស៊ូទៅប្រឡងសញ្ញាបត្រមធម្យសិក្សាទុតិយភូមិដើម្បីមានឱកាសនៅថ្ងៃអនាគតអាចក្លាយជាគ្រូបង្រៀនបានប្រាក់ចិញ្ចឹមកូនប្រុសស្រី ៤នាក់ ពេលនេះលទ្ធផលប្រឡងគឺស្ត្រីដែលជាបេក្ខជនចំណាស់ជាងគេនេះបានធ្លាក់ហើយ។

លោកបានឱ្យដឹងថា លោកបានខលទៅប្រាប់គាត់ពីលទ្ធផលហើយគាត់បានឆ្លើយតបវិញថា “មិនអីទេកូន ឆ្នាំក្រោយម៉ែដាក់ពាក្យប្រឡងម្តងទៀតដើម្បីបំពេញក្តីស្រមៃរបស់ម៉ែ”។ គួរបញ្ជាក់ដែរថា ស្ត្រីឈ្មោះ ហែម ស៊ីណាត មានលេខតុ ៤៩៤ នៅមណ្ឌលប្រឡងនៅសកលវិទ្យាល័យជាតិមានជ័យដែលមានជីវភាពទីទ័លក្របានវេចបាយមួយប្រអប់ និងទឹកសុទ្ធមួយដបទៅប្រឡងដោយសុំផ្ទះគេស្នាក់អាស្រ័យអំឡុងពេលថ្ងៃប្រឡងដំណើរការទៅ ២ថ្ងៃ។ ពេលនេះចូលរួមសោកស្តាយដែលរូបគាត់មិនអាចជាប់ការប្រឡងបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង