×

បងស្រីក្នុងក្តីប្រាថ្នា! ជា ស្រីនា ឆ្នាំនេះលេងឈុតធំជូនកាដូលុយទាំងដុំៗដល់ប្អូនស្រីតែមួយ

ភ្នំពេញ៖ តាមរយៈការចែករំលែកនៅលើបណ្តាញសង្គមរបស់ ជា ស្រីនាថ ប្អូនស្រីតែមួយរបស់ Youtuber ល្បីឈ្មោះ ជា ស្រីនា បានបង្ហោះរូបមួយសន្លឹកនៅថ្ងៃកំណើតរបស់នាងជាមួយប្រយោគបែបនេះថា “កាដូ Srey Nea ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែគឃ្លើន” ជាមួយពាក្យនេះហើយបើក្រលេកមើលរូបដែលភ្ជាប់មកជាមួយនោះឃើញថា លុយសុទ្ធចំនួន ៣ដុំក្នុងដៃគឺ ស្រីនា ជូនប្អូនស្រីក្នុងថ្ងៃកំណើតដោយមិនស្ទាក់ស្ទើរ។

គួរបញ្ជាក់ដែរថា ទោះបីជាមានវ័យទើប ២២ឆ្នាំក៏ពិតមែន ប៉ុន្តែសមត្ថភាពរបស់ Youtuber រូបនេះអាចរកចំណូលបានលើសពីការរំពឹងទុក ដែលជាតារាបណ្តាញសង្គមម្នាក់មានអ្នកគាំទ្រគួរឱ្យកត់សម្គាល់៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង