×

ទីបំផុត Mat Yeung មិនអាចគេចផុតពីច្បាប់ ពេលនេះតារាប្រុសវ័យ ៤១ឆ្នាំរូបនេះបានដើរចូលពន្ធនាគារ

ហុងកុង៖ រំឮកទៅកាលពីឆ្នាំ ២០២០ កន្លងទៅ តារាសម្តែងប្រុសវ័យ ៤១ឆ្នាំ Mat Yeung ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែសីហា ពីបទបំពានច្បាប់ស្រវឹងបើកបរ។ រហូតចូលដល់ខែវិច្ឆិកា ឆ្នាំ២០២១ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ថ្ងៃ និងផ្អាកការបើកបររយៈពេល ២ឆ្នាំបូករួមនឹងការពិន័យប្រាក់ ៣ពាន់ដុល្លារហុងកុងផងដែរ។

ភ្លាមៗមេធាវីរបស់លោកបានចូលខ្លួនមកតវ៉ាក្តី ក្រោយមកតារាប្រុសរូបនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវបានហាមឃាត់ការធ្វើដំណើរ និងត្រូវធ្វើសេចក្តីរាយការណ៍ឱ្យប៉ូលិស ៣ដងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណា វាសនារបស់តារាប្រុសរូបនេះមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយដោយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះតុលាការកំពូលហុងកុងបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក និងបានបញ្ជាឱ្យតារាប្រុសរូបនេះចូលខ្លួនទទួលកំហុសតាមច្បាប់ជាបន្ទាន់។

គួរបញ្ជាក់ដែរថា នេះមិនមែនជាទោសកំហុសលើកទី១ឡើយដែលតារាប្រុស Mat Yeung បង្កគ្រោះថ្នាក់ចរាចរណ៍ រំឭកទៅកាលពីឆ្នាំ២០០៥ កន្លងទៅលោកធ្លាប់ត្រូវបានឃាត់ខ្លួននៅ DUI ដោយត្រូវទទួលការផាកពិន័យ ៧ពាន់ដុល្លារហុងកុង និងដកហូតបណ្ណបើកបររយៈពេលមួយឆ្នាំផងដែរ។ រីឯកាលពីឆ្នាំ ២០០៧ វិញលោកត្រូវបានឃាត់ខ្លួនសាជាថ្មីដោយសារ ប្រើប្រាស់ហិង្សាលើសន្តិសុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង