×

ពិតទេក្រោយស្រលាញ់គ្នា ៣ឆ្នាំ មីកូ និង វណ្ណថៃ ជិតមានដំណឹងល្អបន្ទាប់ពីឃើញវីដេអូមួយនេះ?

ភ្នំពេញ៖ អ្នកគាំទ្រជាច្រើនកំពុងចាប់អារម្មណ៍តារាបណ្តាញសង្គមវ័យក្មេង២រូប មីកូ និង វណ្ណថៃ ជិតមានដំណឹងល្អដូចគូស្នេហ៍អ្នកស្រលាញ់ភេទដូចគ្នាបន្ទាប់ពីវីដេអូ មីកូ បានបំពាក់ចិញ្ចៀនឱ្យ វណ្ណថៃ ភ្ជាប់ជាមួយប្រយោគបែបនេះថា “He said Yes”។

ទោះបីជាអ្នកទាំង២ ស្រលាញ់ភេទដូចគ្នាពិតមែនប៉ុន្តែបើក្រលេកមើលទំហំនៃក្តីស្រលាញ់ដែលពួកគេមានចំពោះគ្នាពិតជាពិសេស ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចសរសើរមិនដាច់ពីមាត់ឡើយ។ យ៉ាងណាមិញ ក្រោយព្រួតដៃគ្នាសម្តែងរឿងប្រភេទ BL រួចមកឃើញថាទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពស្អិតល្មួតខ្លាំងឡើង រីឯវីដេអូដែល មីកូ បានបំពាក់ចិញ្ចៀនឱ្យ វណ្ណថៃ នោះទំនងនឹងអាចមានពិធីមង្គការឆាប់ៗក៏ថាបាន។

យ៉ាងណាមិញ អ្នកគាំទ្រមានតែជួយរំភើបជំនួសតារាក្នុងដួងចិត្តពួកគេដោយសង្ឃឹមថាចំណងស្នេហ៍របស់អ្នកទាំង២ កាន់តែរឹងមាំ និងផ្អែមល្ហែមប៉ុណ្ណោះដែលគិតមកទល់ពេលនេះពួកគេបានស្រលាញ់គ្នារយៈពេល ៣ឆ្នាំហើយ៕

(តំណភ្ជាប់វីដេអូ>>> https://vt.tiktok.com/ZS82CSFkc/ <<<)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង