×

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់១០លានរៀលជូនដល់អ្នកស្រី ហែម ស៊ីណាត និងជូនពរឱ្យគាត់ប្រឡងជាប់នៅឆ្នាំក្រោយ

សង្គម៖ ភាពតស៊ូទៅប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដើម្បីសម្រេចបំណងប្រាថ្នាធ្វើជាគ្រូបង្រៀននិងបានប្រាក់ចិញ្ចឹមកូនប្រុសស្រី ៤នាក់របស់អតីតបេក្ខជនវ័យចំណាស់ជាងគេអាយុ ៥៦ឆ្នាំអ្នកស្រី ហែម ស៊ីណាត ត្រូវបានបរាជ័យបន្ទាប់ពីលទ្ធផលធ្លាក់។

យ៉ាងណាមិញ ក្រោយដឹងលទ្ធផលមិនសមតាមបំណងហើយអ្នកស្រីបានឱ្យដឹងថា គាត់នឹងព្យាយាមម្តងទៀតនៅឆ្នាំក្រោយ។ បន្ទាប់ពីបានមើលឃើញពីភាពតស៊ូរបស់បេក្ខជនវ័យចំណាស់រូបនេះភ្លាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភប្រាក់ ១០លានរៀល និងបានជូនពរលោកស្រីឱ្យប្រឡងជាប់នាឆ្នាំក្រោយផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង