×

Song Joong Ki ប្រកាសជាផ្លូវការថាលោកកំពុងចាប់ផ្តើមទំនាក់ទំនងស្នេហាថ្មីជាមួយនារីក្រៅរង្វង់សិល្បៈម្នាក់

កូរ៉េខាងត្បូង៖ ក្រោយពីបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយ Song Hye Kyo កាលពីចុងខែកក្កដា ឆ្នាំ២០១៩ មកពេលនេះ Song Joong Ki រកបានអ្នកស្អំបេះដូងជាផ្លូវការហើយដែលលើកនេះតារាប្រុសត្រកូល Song បានងាកមកចាប់អារម្មណ៍ស្ត្រីជនជាតិអង់គ្លេសវិញម្តង។

កន្លងមក Song Joong Ki ធ្លាប់ត្រូវបានប្រទះជាច្រើនលើកច្រើនសារដែលលោកបានបណ្តើរគ្នានៅទីសាធារណៈ ប៉ុន្តែមិនមានការបកស្រាយអ្វីចំពោះទំនាក់ទំនងរបស់អ្នកទាំង២ឡើយ រហូតទើបតែពេលថ្មីៗនេះ ភ្នាក់ងារនៃក្រុមការងាររបស់លោកបានប្រកាសជាផ្លូវការហើយថាលោកបានចាប់ផ្តើមទំនាក់ទំនងស្នេហាថ្មីជាមួយនារីម្នាក់ក្រៅរង្វង់សិល្បៈ។

ទោះជាយ៉ាងណា ព័ត៌មានលម្អិតជាងនេះមិនត្រូវបានបង្ហាញឡើយផ្អែកលើឯកជនភាពរបស់តារាប្រុសរូបនេះ។ យ៉ាងណាមិញ គ្រប់គ្នាគ្រាន់តែសង្ឃឹមថា Song Joong Ki នឹងអាចចាប់ផ្តើមជីវិតគូដ៏ប្រសើរមួយនាពេលអនាគតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង