
កម្សាន្ត៖ វ័យកាន់តែជ្រេ ពិធីការនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែស៊ិចស៊ីខ្លាំងឡើង ដែលកន្លងមកធ្លាប់តែឃើញតារាស្រីរូបនេះតុបតែងខ្លួនបែបស្រគំស្រគុំប៉ុណ្ណោះ។ ប៉ុន្តែក្រលេកមើលកាលពីពេលថ្មីៗនេះក្នុងដំណើរកម្សាន្តនៅប្រទេសថៃ ហ៊ិន ច័ន្ទនីរ័ត្ន ហាក់កាន់តែក្លាហានហ៊ានបញ្ចេញរូបភាពក្នុងឈុតប៊ីគីនីក្នុងអាងទឹកដែលព័ទ្ធជុំវិញដោយព្រៃភ្នំធម្មជាតិប្រៀបបីដូចជាកំពុងប្រជែងសម្រស់ជាមួយនាងដូច្នោះ។
មិនរង់ចាំយូរ គ្រាន់តែចែករំលែករូបមួយចំនួនលើគណនីបណ្តាញសង្គមភ្លាម ទាំងអ្នកក្នុងសិល្បៈ ទាំងអ្នកគាំទ្របានសម្រុកចូលទៅខមមិនព្រាតបង្ហាញភាពភ្ញាក់ផ្អើល និងនាំគ្នាលាន់មាត់សរសើរពីសម្រស់តារាស្រីរូបនេះជាខ្លាំង។ ទន្ទឹមនឹងនេះ ហ៊ិន ច័ន្ទនីរ័ត្ន ថែមទាំងបានផ្លាស់ប្តូរម៉ូតសក់មកភ្លក់រសជាតិម៉ូតសក់ខ្លីត្រឹមកវិញម្តងដែលកន្លងមកធ្លាប់តែឃើញតារាស្រីរូបនេះទុកសក់វែងពាក់កណ្តាលខ្នងជាម៉ូតប្រចាំត្រកូលដែលកម្រឃើញនាងប្តូរម៉ូតផ្សេងណាស់៕
