×

អស់ការអត់ធ្មត់នឹងរង់ចាំអាហារកម្មង់កន្លះម៉ោងហើយនៅមិនទាន់បានញ៉ាំ បុរសជាភ្ញៀវទេសចរម្នាក់សម្រេចចិត្តចូលផ្ទះបាយចម្អិនខ្លួនឯង

ម៉ាឡេស៊ី៖ ជនជាតិចិនមួយក្រុមកំពុងធ្វើឱ្យបណ្តាញសង្គម Weibo ចាប់អារម្មណ៍ជាមួយវីដេអូធ្វើម្ហូបរបស់បុរសជាអ្នកទេសចរម្នាក់ឈ្មោះ Chen ជាខ្លាំងដោយក្រុមរបស់ពួកគេបានទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី ពេលដើរលេងអស់កម្លាំងពួកគេក៏បានចូលហាងអាហារមួយកន្លែងដើម្បីសម្រាកញ៉ាំអី ក្រោយធ្វើការកម្មង់ម្ហូបរួច អស់រយៈពេលកន្លះម៉ោងទៅហើយ នៅតែមិនទាន់ចេញម្ហូបមកដល់តុដោយសារចុងភៅកំពុងសម្រាកព្យាបាលកូវីដ១៩ ទើបធ្វើឱ្យម្ចាស់ហាងយឺតយ៉ាវធ្វើមិនទាន់។

ពេលនោះ បុរសឈ្មោះ Chen បានដើរចូលក្នុងផ្ទះបាយដោយមានមិត្តម្នាក់ក្នុងក្រុមបានប្រាប់ម្ចាស់ហាងថា មិត្តរបស់គេជាចុងភៅដែលអាចរកប្រាក់ចំណូលបានប្រមាណជាង ៤ពាន់ដុល្លារក្នុងមួយខែ។ ដំបូងឡើយម្ចាស់ហាងមិនជឿថ្វីដៃរបស់បុរសឈ្មោះ Chen នោះឡើយដោយគាត់យល់ថាម្ហូបដែលបុរសរូបនោះធ្វើដាក់ប្រេង និងម្ទេសច្រើនពេក ប៉ុន្តែបន្ទាប់ពីចម្អិនរួចរាល់ ម្ចាស់ហាងរូបនោះមានការភ្ញាក់ផ្អើលនឹងស្នាដៃរបស់ Chen យ៉ាងខ្លាំង។

ទោះជាយ៉ាងណា ម្ហូបដែលធ្វើដោយខ្លួនឯងទាំងប៉ុន្មាននៅតែត្រូវបង់ថ្លៃពេញមិនមានការបញ្ចុះតម្លៃឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង