×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Wolves ប្រកាសជាផ្លូវការនូវការចុះកុងត្រាជាមួយ Matheus Cunha ពី At. Madrid

Wolves បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid ជាមួយនឹងជម្រើសទិញផ្ដាច់នៅចុងរដូវកាលនេះ។

កីឡាករវ័យ 23 ឆ្នាំនឹងចូលរួមជាមួយក្រុមរបស់លោក Julen Lopetegui ចាប់ពីថ្ងៃទី 1 ខែមករា។ អតីតកីឡាករ RB Leipzig បានផ្លាស់ទៅ At. Madrid នៅរដូវក្តៅឆ្នាំ 2021 ហើយស៊ុតបញ្ចូលទីបាន 7 គ្រាប់កាលពីរដូវកាលមុន។

គាត់បានជួយប្រេស៊ីលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ដោយបានស៊ុតបាល់បញ្ចូលទីបាន 8 គ្រាប់ ប៉ុន្តែមិនមានឈ្មោះនៅព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាឡើយ។

Cunha គឺជាការទិញលើកដំបូងរបស់អ្នកចាត់ការ Lopetegui ចាប់តាំងពីគាត់បានចូលដឹកនាំ Wolves ដែលកំពុងស្ថិតនៅបាតតារាង Premier League នៅរដូវកាលនេះ។ Wolves ជាក្រុមដែលស៊ុតបញ្ចូលទីតិចបំផុតនៅរដូវកាលនេះ ដោយមាន 8 គ្រាប់តែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង