
ថៃ៖ ធ្លាប់តែឃើញ Prang Kannarun សម្តែងក្នុងរឿងភាគជាច្រើន ប៉ុន្តែបើបានស្តាប់តារាស្រីរូបនេះច្រៀងវិញប្រាកដជាធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរមិនខានដោយនៅចុងឆ្នាំនេះ។ Prang ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីតន្ត្រីជាច្រើន ជាហេតុធ្វើឱ្យតារាស្រីរូបនេះលេចវត្តមានច្រៀងលើឆាកប្រគំតន្ត្រីបង្ហើរសំនៀងយ៉ាងពីរោះទៅកាន់ទស្សនិកជនដែលបានទៅគាំទ្រនាងដល់ទីកន្លែង។
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ មានកម្មវិធីមួយដែល Prang បានបង្ហាញសមត្ថភាពលេងវីយូឡុងយ៉ាងលន្លង់លន្លោច ក្នុងឈុតរ៉ូបពណ៌សជះសម្រស់កណ្តាលចំណោមមហាជនមិនធម្មតាឡើយ។ គួរបញ្ជាក់ដែរថា ពហុជំនាញរបស់តារាស្រីរូបនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រលាញ់ពេញចិត្តនាងជាខ្លាំង បើទោះជាមានឈ្មោះជាតារាសម្តែងមែនពិត តែជាមួយផ្នែកតន្ត្រីក៏ Prang នៅតែអាចបង្ហាញសមត្ថភាពបានមិនចាញ់អ្នកអាជីពផងដែរ៕

