×

មូលហេតុដែលធ្វើឱ្យ Jackie Chan សម្រេចចិត្តផ្អាកប្រលូកភាពយន្តហូលីវូដដោយសារ វេទនាក្នុងការទន្ទេញប៉ារ៉ូលរឿងជាភាសាអង់គ្លេសខ្លាំងពេក

ហុងកុង៖ សមត្ថភាពរបស់ Jackie Chan បានធ្វើឱ្យតារាជើងចាស់វ័យ ៦៨ឆ្នាំរូបនេះអាចហក់ចូលហូលីវូដបានដែលតារាអាស៊ីតែប៉ុន្មាននាក់ប៉ុណ្ណោះដែលទទួលបានជោគជ័យក្នុងអាជីពភាពយន្តហូលីវូដ។ ទោះជាយ៉ាងណា សម្រាប់ Jackie បានឱ្យដឹងថា ក្នុងនាមលោកជាតារាសម្តែងទាក់ទងនឹងក្បាច់គុនគឺតម្រូវឱ្យមានការហ្វឹកហាត់ច្រើន គ្មានអ្វីប្រសើរជាងការហ្វឹកហាត់នោះឡើយ ព្រោះពេលសម្តែងគឺត្រូវអនុវត្តជាក់ស្តែង ដែលវាមិនមែនជារឿងងាយស្រួលឡើយ និងអាចមានគ្រោះថ្នាក់ផងដែរ។

បើទោះជាជោគជ័យក្នុងការសម្តែងភាពយន្តក្នុងហូលីវូដក៏ពិតមែនតែ Jackie បានសម្រេចចិត្តឈប់វិញដោយលោកបានប្រាប់មូលហេតុថាក្នុងប៉ារ៉ូលមួយឃ្លាលោកត្រូវការពេល ១ខែដើម្បីចងចាំ និងត្រូវពិនិត្យការបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវ ណាមួយលោកមិនមែនជាអ្នកពូកែភាសាអង់គ្លេសឡើយ ដូចនេះទើបលោកយល់ថាលោកមិនអាចបន្តបែបនេះទៀតឡើយព្រោះវាពិតជាស្ត្រេសបំផុតក្នុងការសម្តែងបែបនេះ ដូចនេះលោកបានសម្រេចចិត្តឈប់ប្រលូកការសម្តែងក្នុងហូលីវូដ។

គួរបញ្ជាក់ដែរថា Jackie Chan ត្រូវបានគ្រប់គ្នាស្គាល់តាមរយៈឈ្មោះ ឈិនឡុង ដែលលោកត្រូវបានគ្រប់គ្នាប្រដូចទៅនឹង Bruce Lee ដែលអ្នកទាំង២ សុទ្ធតែជាតារាសម្តែងក្បាច់គុនលំដាប់កំពូល និងបានសាងកេរ្តិ៍ឈ្មោះរីកសុះសាយលំដាប់ពិភពលោកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង