×

Update៖ ចំនួនអ្នកស្លា ប់ក្នុងគ្រោះអគ្គិភ័យឆេះកាស៊ីណូក្នុងក្រុងប៉ោយប៉ែតកើនដល់ ១១នាក់ និងរ បួសជិត ៦០នាក់

បន្ទាយមានជ័យ៖ អគ្គិភ័យ បានឆាបឆេះអគារកាស៊ីណូចំនួនបីអគារបណ្តាលឲ្យមនុស្ស ស្លាប់និងរបួសដែលត្រូវសង្គ្រោះជិត ៧០នាក់ និងឆេះអស់ចំនួន ៣អគារ។ នេះបើតាមតួលេខបឋមគិតត្រឹមម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នៅក្រុងប៉ោយប៉ែតនេះ។

សម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងខេត្ត នៅព្រឹកថ្ងៃទី ២៩ខែធ្នូ ឆ្នាំ ២០២២នេះ បានចុះពិនិត្យ និងដឹកនាំកម្លាំងអន្តរាគមន៍ផ្ទាល់ នៅទីតាំងឧបទ្ទវហេតុអគ្គិភ័យឆាបឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត។

គួររំលឹកថា អគ្គិភ័យដែលឆាបឆេះអគារកាស៊ីណូកើតឡើងនៅអំឡុងម៉ោង ១១៖៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នៅអគារក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយមិនស៊ីធីនៅខាងត្បូងហើយបន្តឆេះតាមស្ពានរាលឆេះអគារកាស៊ីណូហ្ក្រេនដាយមិនស៊ីធីខាងជើងផ្លូវ ហើយរាលដាលឆេះអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិចបន្តទៀត។

ហេតុការណ៍អគ្គិភ័យកើតឡើងនេះព័ត៌មានបឋមគឺមូលហេតុបង្កមកពីឆ្លងចរន្តអគ្គិសនីប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយមិនស៊ីធី ដែលមានអគារ ១៧ជាន់ខាងត្បូង ហើយឆាបឆេះរាលដាលឆេះអគារកាស៊ីណូខាងជើងផ្លូវបណ្តាលឲ្យឆាបឆេះអស់ចំនួន ៣អគារ ២ក្រុមហ៊ុនដែលខូចខាតស្ទើទាំងស្រុង។

នៅពេលដែលអគ្គិភ័យឆាបឆេះអគារហ្ក្រេនដាយមិនស៊ីអគារ១៧ជាន់អគ្គិភ័យកំពុងឆាបឆេះនិងផ្សែងខ្មួរខ្មាញ់មានភ្ញៀវ និងបុគ្គលិកកាស៊ីណូជាប់លើអគារដោយភ័យស្លន់ស្លោបានលោតចុះពីលើអគារមានស្លាប់ និងរបួសត្រូវបានសង្គ្រោះដឹកទៅមន្ទីរពេទ្យប្រទេសថៃ និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា រហូតម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២នេះ ត្រូវបានគ្រប់គ្រងស្ថានការបានមួយចំនួន ហើយការឆេះអស់ចំនួន ៣អគារ រួមមាន៖ ១.អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធី .២អគារ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធី១អគារ ដោយរបាយការណ៍បឋមរកឃើញមានអ្នកស្លាប់១១នាក់ និងរបួសត្រូវសង្គ្រោះ៥៨នាក់។

លោកបានបញ្ជាក់ថា ក្នុងការជួយសង្រោះ អគ្គិភ័យនេះមានកងកម្លាំងជួយអន្តរាគមន៍ជិត១ពាន់រួមមានកម្លាំងទាំងបីស្ថាប័នកម្ពុជា និងកម្លាំងភាគីថៃទាហ៊ានឈុតខ្មៅ និងក្រុមសង្គ្រោះកម្ពុជា-ថៃ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង ប្រើប្រាស់ទឹកមិនតិចជាងរយឡាននិងរថយន្តសង្គ្រោះជាង២០គ្រឿង។

គួរបញ្ជាក់ថា នៅពេលអគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនកាស៊ីណូខាងកើតប្រមាណ ១០០ម៉ែត្រពីខ្លោងទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានបិតជាបណ្តោះអាសន្នមិនឲ្យរថយន្តដឹកទំនិញចេញ-ចូលតែឲ្យភ្ញៀវជាតិ និងអន្តរជាតិ និងអាជីវករ និងកម្មករថ្មើជើងចេញ-ចូលជាធម្មតាតាមផ្លូវខាងខ្លោងទ្វារដើមពុន្ទ្រា៕

  

អត្ថបទ៖ ជា ថន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង