×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្ពុជាសង្ឃឹមអាចដណ្ដើមបាន3ពិន្ទុក្នុងការប្រកួតទល់នឹងថៃ យប់នេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្នុងពូល A ពានរង្វាន់ AFF Championship 2022 ចាប់ពីម៉ោង 7:30 នាទីយប់ថ្ងៃចន្ទ ទី02 ខែមករា ឆ្នាំ 2023 នៅកីឡដ្ឋាន Thammasat ខេត្ត Pathum Thani ប្រទេសថៃ។

មុនចូលទៅដល់ការប្រកួតនេះ ក្រុមគោព្រៃ បានឈ្នះ 2 និងចាញ់ 1 ក្នុងពូល ដោយបានយកឈ្នះហ្វីលីពីន និងប៊្រុយណេ តែចាញ់ឥណ្ឌូណេស៊ី។ ចំណែក ម្ចាស់ផ្ទះថៃ បានឈ្នះ 2 និងស្មើ 1 ឈរនៅចំណាត់ថ្នាក់លេខ 1 បណ្ដោះអាសន្ន។

ជ័យជម្នះលើថៃ នឹងធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់កម្ពុជា ប៉ុន្តែបរាជ័យ នឹងធ្វើឱ្យអស់ឱកាស។ ក្នុងករណីកម្ពុជាស្មើ ហើយករណីឥណ្ឌូណេស៊ីចាញ់ហ្វីលីពីនលើសពី 4 គ្រាប់ នោះនឹងកម្ពុជានឹងអាចឈានទៅវគ្គបន្តផងដែរ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Ryu Hirose គ្រូបង្គោលរបស់កម្ពុជា បាននិយាយថា៖ “បើយើងមើលទៅលើចំណាត់ថ្នាក់ FIFA ហើយនឹងបទពិសោធន៍ក្នុងពេលកន្លងមក ក្រុមជម្រើសជាតិថៃគឺគេធ្វើបានល្អជាងយើង។ វានឹងជាការប្រកួតមួយដ៏សំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមទាំងពីរ នៅថ្ងៃស្អែក។ ខ្ញុំមិនចង់ឱ្យគ្រប់គ្នាគិតថា វានឹងជាការប្រកួតដ៏ងាយស្រួលសម្រាប់ក្រុមថៃឡើយ។ យើងនឹងព្យាយាមធ្វើអ្វីមួយឱ្យកើតឡើង៕”

 

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង