×

ប្តូរឋានៈពីអ្នកគាំទ្រមកជាគូស្នេហ៍វិញ សង្ស័យ Lee Jong Suk កម្រោងសុំ IU រៀបការឆាប់ៗនេះ

កូរ៉េខាងត្បូង៖ អារម្មណ៍នៅពេលដែលធ្លាប់តែជាអ្នកគាំទ្រម្នាក់របស់ IU ពេលនេះ Lee Jong Suk បានឡើងឋានៈមកក្លាយជាម្ចាស់បេះដូងរបស់តារាក្នុងដួងចិត្តរបស់ខ្លួនវិញ ដែលអារម្មណ៍មួយនេះប្រាកដជាធ្វើឱ្យលោករំភើបមិនស្ទើរឡើយ។ យ៉ាងណាមិញ កាលពីចុងឆ្នាំ ២០២២ កន្លងទៅថ្មីៗ តារាចម្រៀងលំដាប់កំពូល IU និង តារាសម្តែង Lee Hong Suk បានប្រកាសទំនាក់ទំនងស្នេហារបស់អ្នកទាំង២ជាផ្លូវការដែលបានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកភ្ញាក់ផ្អើលជាខ្លាំង។

ក្រៅពីភាពមមាញឹកក្នុងសិល្បៈហើយ Lee Jong Suk បានបែងចែកកាលវិភាគរបស់ខ្លួនសម្រាប់មនុស្សស្រីដែលលោកស្រលាញ់ និងមើលថែបានយ៉ាងល្អ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងបានបង្ហាញការគោរពរបស់លោកចំពោះ IU ជាខ្លាំងផងដែរ។

លោកបានឱ្យដឹងថា IU ជាចំណែកធ្វើឱ្យលោកមានការគិតវិជ្ជមាន និងមានកម្លាំងចិត្តក្នុងការប្រឹងប្រែងធ្វើការ ដែលអាចនិយាយបានថាលោកមានការប្រែប្រួលខ្លាំងបន្ទាប់ពីទាក់ទងជាមួយ IU សូម្បីតែប្រភេទមនុស្សស្រីដែលខ្លួនធ្លាប់ស្រមៃចង់បានមានរូបរាងស្លីម និងខ្ពស់ ក៏បានផ្លាស់ប្តូរមកចូលចិត្តមនុស្សស្រីដែលមានភាពគួរឱ្យស្រលាញ់ទៅវិញ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ នៅពេលត្រូវបានសួរថាប្រសិនមានពេលទំនេរច្រើនតើលោកចង់ធ្វើអ្វី? Lee Jong Suk បានឆ្លើយដោយមិនស្ទាក់ស្ទើរថា លោកនឹងចូលសិក្សាថ្នាក់បំប៉នដើម្បីត្រៀមខ្លួនធ្វើជាស្វាមីល្អ លោកចង់រៀនចម្អិនម្ហូប ឬ រៀនធ្វើសរសៃជាដើម ព្រោះលោកធ្លាប់ស្រមៃចង់មានគ្រួសារមួយ និងមើលថែអនាគតភរិយារបស់ខ្លួនឱ្យបានល្អ បង្កើតភាពរីករាយក្នុងគ្រួសារដោយចាប់ផ្តើមពីចំណុចតូចៗទាំងនេះឡើង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង