
ថៃ៖ A Supachai ដែលជាអ្នកចាត់ការរបស់តារាល្បី Aum Pathcharapa បានចែករំលែកនៅលើគណនី IG របស់ខ្លួនថា កាបូបម៉ាកល្បីចំនួន ៨ត្រូវបានចោរចូលលួចដល់ក្នុងផ្ទះបាត់ស្រមោល ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនៅពេល Aum សួរថាតើអ្នកចាត់ការ Supachai មានបានប្តឹងប៉ូលិសរួចឬនៅ? អ្នកចាត់ការរូបនេះបានឆ្លើយយ៉ាងធូររលុងថា មិនប្តឹងឡើយប៉ុន្តែប្រសិនមានអ្នកណាចាប់បានចោរសុំជួយយកកាបូបមកឱ្យលោកវិញផង។
បន្ទាប់ពីបានឮសម្តីមួយឃ្លានេះចេញពីមាត់របស់ Supachai ភ្លាម Aum ហួសចិត្ត និងបានឆ្លើយថា ‘អូយ! ពិបាកនិយាយគ្នាជាមួយអ្នកមានណាស់”។ គួរបញ្ជាក់ដែរថា កន្លងមកតារាសម្តែងស្រី Kimberley ក៏ធ្លាប់ត្រូវបានចោរលួចកាបូបម៉ាកល្បីរបស់នាងដល់បន្ទប់ផងដែរ ជាហេតុធ្វើឱ្យនាងរៀងចាលលែងអនុញ្ញាតិឱ្យអ្នកណាចូលបន្ទប់នាងទាំងអស់ក្រៅពីសមាជិកក្នុងគ្រួសារ៕
