×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utdសម្លឹងឃើញអ្នកជំនួសCristiano Ronaldoដែលកំពុងលេងឱ្យក្លិបអាល្លឺម៉ង់

Manchester United ចង់ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរបស់ក្លិប Borussia Monchengladbach កីឡាករ Marcus Thuram នៅក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Bild ។

Man Utd កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់ក្នុងខែនេះ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo កាលពីចុងខែវិច្ឆិកា និងបានចូលរួមជាមួយក្លិប Al Nassr នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីពេលថ្មីៗនេះ។

United មានការពិបាកក្នុងការរកគ្រាប់បាល់ក្នុងរដូវកាលនេះ ហើយកំពុងត្រូវការយ៉ាងខ្លាំងក្នុងការពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេ។ ក្រុមបិសាចក្រហម បានស៊ុតបញ្ចូលទីបានត្រឹមតែ 24 គ្រាប់ប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ។

Thuram ដែលមានអាយុ 25 ឆ្នាំ នឹងដាច់កុងត្រាពី Monchengladbach នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីទេ មានន័យថាក្លិបអាល្លឺម៉ង់ គ្មានជម្រើសណាក្រៅពីអនុញ្ញាតឱ្យគេចាកចេញទៅក្លិបថ្មីឡើយ។ ប្រភពបន្តថា United អាចផ្តល់កិច្ចព្រមព្រៀមមួយក្នុងតម្លៃតិចជាង 11 លានផោន។

កីឡាករសញ្ជាតិបារាំងដែលបានបង្ហាញខ្លួនចំនួន 5 ដងសម្រាប់ក្រុមជម្រើសជាតិបារាំងនៅ World Cup បាន Assist 2 ដងនោះ បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ Monchengladbach ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ និង Assist 4 ដង ក្នុងការបង្ហាញខ្លួនត្រឹមតែ 17 ប្រកួតប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង