
កូរ៉េខាងត្បូង៖ ក្រុម BLACKPINK មានសមាជិក ៤នាក់ដែលក្នុងចំណោមពួកគេទាំង ៤ Jennie, Lisa និង Rose សុទ្ធតែបានចេញអាល់ប៊ុមបទចម្រៀងទោលរបស់ខ្លួនរួចរាល់ហើយ នៅឡើយតែ Jisoo ម្នាក់ប៉ុណ្ណោះ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការខឹងសម្បារជាមួយផលិតកម្ម YG ជាខ្លាំងដែលមិនខ្វល់ខ្វាយពី Jisoo ទុកឱ្យនាងនៅចុងក្រោយគេហើយ ថែមទាំងត្រូវរង់ចាំរយៈពេលយូរថែមទៀត។
យ៉ាងណាមិញ ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ដោយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ YG បានប្រកាសជាផ្លូវការថាបទចម្រៀងទោលរបស់ Jisoo នឹងចេញក្នុងឆ្នាំនេះដែលគ្រប់យ៉ាងកំពុងដំណើរការ ហើយ Jisoo ក៏បានថតរូបរួចរាល់សម្រាប់អាល់ប៊ុមរបស់នាងដែលនឹងត្រៀមចេញនាពេលខាងមុខផងដែរ៕



