×

បទចម្រៀងពីរោះរណ្ដំចិត្ត ពោរពេញទៅដោយភាពជូរចត់ ក្នុងរឿងភាគខ្មែរ “និស្ស័យស្នេហ៍បេះដូង៤” បានចេញជាផ្លូវការហើយ

កម្សាន្ត ៖ ទស្សនិកជនប្រាកជជាបានដឹងហើយ រឿងភាគខ្មែរថ្មី មានចំណងជើងថា “និស្ស័យស្នេហ៍បេះដូង៤” ដែលសាច់រឿងគឺស្ថិតនៅក្នុងសម័យអាណានិគមបារាំង នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។

បើទោះជាភាពយន្តភាគមួយនេះ នៅមិនទាន់ដល់ថ្ងៃចាក់បញ្ចាំងក៏ដោយ ក៏តាមរយៈវីដេអូផ្សព្វផ្សាយផ្សេងៗ គឺបានធ្វើឱ្យទស្សនិកជនជាច្រើនបានទន្ទឹងរង់ចាំទស្សនារឿងភាគខ្មែរមួយនេះ។ រួចនៅពេលនេះ នៅលើបណ្តាញសង្គមរបស់ CTN ក៏ទើបតែបានបញ្ចេញនូវបទចម្រៀងមួយ មានចំណងជើងថា “ផ្លូវ” ។ នៅក្នុងបទចម្រៀងមួយនេះ ក៏មានបញ្ចូលនូវឈុតឆាកពិសេសជាច្រើន ដែលនៅពេលទស្សនាវីដេអូ បូកផ្សំជាមួយអត្ថន័យនៅក្នុងបទចម្រៀង ពិតជាបានធ្វើឱ្យបទចម្រៀងមួយនេះ ពីរោះ និងកម្សត់មែនទែន។

ចង់ដឹងថា បទចម្រៀងដែលច្រៀងដោយតារាចម្រៀងវ័យក្មេង គឹម ភ័ក្រ រិកាហ៍ ( Prine ) ពីរោះយ៉ាងណា តោះ! ទស្សនាទាំងអស់គ្នា ៖

(ទស្សនាវីដេអូចម្រៀង)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង