
ចិន៖ តារាសម្តែងស្រីវ័យ ២៤ឆ្នាំ Zhao Lusi បានក្លាយជាតារាវ័យក្មេងម្នាក់ដែលរងការរិះគន់ញឹកញាប់នៅលើបណ្តាញសង្គមដែលកាលពីពេលថ្មីៗនេះ នាងត្រូវបានអ្នកនិយមលេងបណ្តាញសង្គមរិះគន់ថាចាត់ទុកជំនួយការដូចអ្នកបម្រើ បន្ទាប់ពីរូបភាពមួយដែលជំនួយការរបស់នាងបានលុតជង្គង់ពាក់ស្រោមជើងឱ្យនាង។
មនុស្សមិនតិចនាក់ឡើយបានរិះគន់មិនសំចៃមាត់ខណៈមួយចំនួនទៀតបាននាំគ្នាបញ្ចេញមតិថា សម្លៀកបំពាក់បុរាណមានភាពតឹង និងពិបាកក្នុងការធ្វើចលនា ដូចនេះនាងត្រូវការជំនួយពេលស្លៀកសម្លៀកបំពាក់ និងពេលដោះចេញជារឿងធម្មតាប៉ុណ្ណោះ។ ពួកគេបានបន្ថែមថា Lusi មានអាកប្បកិរិយារួសរាយដាក់ក្រុមការងារទាំងអស់ ដោយពួកគេបាននាំគ្នាសំណូមពរដល់សារព័ត៌មានកុំឱ្យចេះតែផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមដែលមិនមែនជាការពិតបែបនេះទៀត៕

