×

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្មានពាក្យនឹងបរិយាយក្រៅពីលើកដៃសំពះអរគុណដល់អ្នកគាំទ្រដែលបានចំណាយពេលវេលាទៅស្វាគមន៍នាងដល់ព្រលានយន្តហោះ

ភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានវិលត្រលប់មកកាន់ទឹកដីកំណើតវិញហើយក្រោយបំពេញការងារនៅប្រទេសថៃចប់សព្វគ្រប់ក្រោយការកម្មវិធីប្រកួត Miss Grand International 2022 ចប់។

បន្ទាប់ពីសាងប្រជាប្រិយភាពលើវិស័យបវរកញ្ញាបានយ៉ាងជោគជ័យ ពេលនេះបវរកញ្ញាលំដាប់រងទី៥ ក្នុងកម្មវិធី Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី មានអ្នកគាំទ្រយ៉ាងច្រើនកុះករ ជាហេតុពេលត្រលប់មកមាតុប្រទេសវិញ អ្នកគាំទ្របានចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេរង់ចាំស្វាគមន៍បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅព្រលានយន្តហោះអន្តរជាតិយ៉ាងណែនណាន់តាន់តាប់។

ដោយក្តីរំភើបជាខ្លាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រឹមលើកដៃសំពះអរគុណដល់អ្នកគាំទ្រ និងបានរៀបរាប់នៅលើផេកបណ្តាញសង្គមរបស់នាងថា “នាងខ្ញុំសូមអរគុណចេញពីចិត្តចំពោះការស្វាគមន៍ដ៏កក់ក្តៅបំផុតរបស់ប្រជាជនកម្ពុជាចំពោះការវិលត្រឡប់របស់នាងខ្ញុំមកកាន់ប្រទេសកម្ពុជាវិញ។ នាងខ្ញុំពិតជាមានមោទកភាពយ៉ាងធំបំផុតដែលទទួលបានការគាំទ្រ និងស្រលាញ់ពីសំណាក់មហាជនកម្ពុជាទាំងមូល សមិទ្ធផលដ៏ធំមួយនេះគឺជារបស់ពួកយើងទាំងអស់គ្នា នាងខ្ញុំស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងបំផុត។

គួរបញ្ជាក់ដែរថា ជោគជ័យដ៏ធំធេងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកនេះបានធ្វើឱ្យបរទេសស្គាល់សមត្ថភាពកូនខ្មែរកាន់តែច្បាស់ ដែលគិតពីប្រជាប្រិយភាពរបស់នាងបានរីកសុះសាយខ្លាំងនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីនៅប្រទេសថៃ វៀតណាម ហ្វីលីពីន ជាដើមសុទ្ធតែទទួលស្គាល់ពីសម្រស់ និងសមត្ថភាពរបស់បវរកញ្ញាតំណាងកម្ពុជាឆ្នាំ ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាពិតជាស័ក្តសមនឹងទទួលបានការគាំទ្រច្រើនបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង