ហុងកុង៖ តារាសម្តែងប្រុសសញ្ជាតិហុងកុងវ័យ ៤០ឆ្នាំ Mat Yeung ដែលសម្បូរដោយរឿងអាស្រូវស្រវឹងបើកបរ ត្រូវបានតុលាការហុងកុងសម្រេចឱ្យលោកចូលខ្លួនទទួលទោសរយៈពេល ១៨ថ្ងៃនៅមណ្ឌលកែប្រែដោយកំហិតបន្ទាប់ពីល្មើសច្បាប់ស្រវឹងបើកបរ។
គិតចាប់ពីថ្ងៃទី២២ ខែធ្នូ Mat បានដើរចូលមណ្ឌលកែប្រែដោយគិតមកត្រឹមថ្ងៃនេះបានរយៈពេល ១៣ថ្ងៃហើយ។ អំលុងពេលនោះដែរ គេបានប្រទះឃើញមិត្តស្រីអមដំណើរជាមួយឪពុកម្តាយរបស់លោកបានទៅសួរសុខទុក្ខលោកដោយបានវិចឥវ៉ាន់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដល់លោកផងដែរ។
នៅពេលសារព័ត៌មានសួរនាងថាទើបចេញពីសួរសុខទុក្ខ Mat ឬ យ៉ាងណា? មិត្តស្រីរបស់តារាសម្តែងប្រុសរូបនេះបដិសេដមិនផ្តល់សម្ភាសន៍ឡើយដោយគ្រាន់តែនិយាយថា “អរគុណដែលបានបារម្ភ Mat មិនអីទេ”។ គួរបញ្ជាក់ដែរថា Mat Yeung នឹងមានសេរីភាពឡើងវិញនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕