×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូEddie HoweថាឥឡូវនេះលែងជាពេលដែលNewcastleលេងចតឡានក្រុងជាមួយArsenalហើយ

លោក Eddie Howe បានបញ្ជាក់ថា Newcastle United មិនអាចគិតលើការការពារ នៅក្នុងការប្រកួតទល់នឹង Arsenal នៅឯកីឡដ្ឋាន Emirates ឡើយ។

កាលពីឆ្នាំមុន ក្រុមសារិកាព្រៃបានប្រើប្រាស់យុទ្ធសាស្ត្រចតឡានក្រុងក្នុងជំនួបជាមួយក្រុមកាំភ្លើងធំ។ ប៉ុន្តែនៅពេលនេះ លោក Howe នឹងមិនធ្វើបែបនេះទៀតឡើយ។ លោកបានបញ្ជាក់ថា៖ “តើក្រុមអាចរីកចម្រើនបានដោយរបៀបណា បើគិតតែប្រើយុទ្ធសាស្ត្រដដែលសម្រាប់ការប្រកួតនីមួយៗ?”

“ខ្ញុំយល់ថាអ្នកមិនអាចធ្វើបែបនេះបានទេ។ យើងនឹងមិនដើរផ្លូវចាស់នោះទេ យើងចង់ឱ្យកីឡាករលេងដោយជឿជាក់ថាពួកគេអាចឈ្នះគ្រប់ការប្រកួត។” “ហើយដើម្បីធ្វើដូច្នេះ អ្នកត្រូវរៀបចំផែនការដើម្បីឈ្នះរាល់ការប្រកួត។”

ក្រុមសារិកាព្រៃ Newcastle ដែលកំពុងឈរនៅលេខ 3 ក្នុងតារាង មានគម្លាត 9 ពិន្ទុពីក្រុមកាំភ្លើងធំ Arsenal ដែលមាន 43 ពិន្ទុ។ 5 ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ Newcastle ឈ្នះតែ 1 ដងគត់ និងចាញ់ 4 ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង