×

អតីតមិត្តប្រុសជាង ១៤ឆ្នាំរបស់ Taew Natapohn កំពុងធ្វើឱ្យអ្នកគាំទ្រនៅមិនសុខបន្ទាប់ពីលោកផុសរូបនេះឡើង

ថៃ៖ គិតមកទល់ពេលនេះតារាសម្តែងល្បីឈ្មោះ Taew Natapohn បានចែកផ្លូវគ្នាជិត ៣ឆ្នាំមកហើយពីអតីតមិត្តប្រុសដែលទាក់ទងគ្នាជាង ១៤ឆ្នាំដែលនាងបានប្រកាសជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅ ដោយនាងបានចាប់ផ្តើមស្នេហាថ្មីជាមួយសេដ្ឋី Pranai វិញដែលអំឡុងពេលនោះធ្វើឱ្យមហាជនជាច្រើនមានក្តីអាណិតដល់ Ton Arch ជាខ្លាំង។

ទោះជាយ៉ាងណា ពេលវេលាបានរំកិលទៅមុខបន្តិចម្តង គ្រប់គ្នាកំពុងចាប់អារម្មណ៍ពីភាពស្និទ្ធស្នាលរវាងលោក និងក្រុមការងារស្រីម្នាក់ដែលលោកបានផុសរូបថ្ងៃឆ្លងឆ្នាំជាមួយ ជាហេតុធ្វើឱ្យមហាជនមួយចំនួននាំគ្នាផ្គូរផ្គងអ្នកទាំងពីរ ឱ្យក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដ។ បើទោះជាពេលនេះមានឋានៈត្រឹមជាមិត្តរួមការងារនឹងគ្នាក៏ពិតមែន ប៉ុន្តែគ្រប់គ្នាសង្ឃឹមថាអ្នកទាំងពីរអាចអភិវឌ្ឍទំនាក់ទំនងឡើងមួយជំហានទៀតក្លាយជាគូស្នេហ៍នឹងគ្នាឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង