×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូAston Villaថា Martinezបានត្រៀមខ្លួនរួចរាល់ដើម្បីចូលលេងឡើងវិញ ក្រោយមានការរិះគន់ចំពោះទង្វើមិនសមរម្យ

អ្នកចាត់ការក្រុម Aston Villa លោក Unai Emery ជឿជាក់ថាអ្នកចាំទី Emiliano Martinez បានផ្តោតលើការលេងឱ្យក្លិប Premier League បន្ទាប់ពីអាហ្សង់ទីនឈ្នះ World Cup ។

Martinez ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាថ្មី ពេលប៉ះ Wolverhampton Wanderers នៅយប់នេះ។ គាត់បានជួយឱ្យអាហ្សង់ទីនយកឈ្នះបារាំងក្នុងលទ្ធផល 4-2 ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី 18 ខែធ្នូ។

លោក Emery បាននិយាយថា៖ “ឥឡូវនេះការផ្តោតអារម្មណ៍របស់គាត់គឺ 100% ជាមួយ Aston Villa” ។ “សម្រាប់យើង គាត់សំខាន់ណាស់ ហើយយើងមានមោទកភាពចំពោះគាត់ ឈ្នះពានរង្វាន់ World Cup ។”

កាលពីខែមុន Emery បាននិយាយថា គាត់មានគម្រោងនិយាយជាមួយអ្នកចាំទីវ័យ 30 ឆ្នាំអំពីទង្វើមិនគប្បីរបស់គាត់ បន្ទាប់ពីការឈ្នះពានរង្វាន់ World Cup របស់ក្រុមអាហ្សង់ទីន។

Martinez ត្រូវបានគេរិះគន់ចំពោះទង្វើមួយចំនួនរបស់គាត់ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រួមបញ្ចូលទាំងកាយវិការមិនសមរម្យជាមួយនឹងពានរង្វាន់ស្រោមដៃមាសរបស់គាត់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង